លេចធ្លាយនូវសមាសភាពរបស់ Gionee M7 Plus

លេចធ្លាយនូវសមាសភាពរបស់ Gionee M7 Plus

89
0
ចែករំលែក
AngkorScript
Seva24

មានព័ត៌មានតិចតួចណាស់ដែលបាននិយាយអំពីស្មាតហ្វូនមួយម៉ូឌែលទៀតគឺ Gionee M7 Plus ដែលវត្រូវបានគេរំពឹងថា វាអាចមានទំហំអេក្រង់ធំខ្លាំងរហូតដល់ 6.43-inch ខណៈដែល Gionee M7 មានទំហំអេក្រង់ត្រឹមតែ 6.01-inch តែប៉ុណ្ណោះ។

នៅពេលនេះ AnTuTu និង GFXBench បានបង្ហាញពីសមាសភាពកាន់តែច្បាស់របស់ស្មាតហ្វូនម៉ូឌែលមួយនេះ។ វាត្រូវបានគេផ្លាស់ប្តូរពី ឈីប Mediatek Helio P30 របស់ Gionee M7 ហើយបំពាក់ដោយ Qualcomm Snapdragon 660 សម្រាប់ Gionee M7 Plus 

ស្មាតហ្វូននេះនឹងបំពាក់ដោយ RAM 6GB និង មានអង្គចងចាំ 64GB ដែលមាន Resolution រហូតដល់ 2160x1080px និង មាន software version – Android 7.1.1 Nougat ។

 

Gionee M7 Plus ត្រូវបានបំពាក់ដោយ កេមេរ៉ាទំហំ 16MP នៅខាងក្រោយ ដែលផ្តិតយករូបភាពវីឌីអូបានក្នុងកម្រិត 4K និង កាមេរ៉ាក្រោយទំហំ 8MP ។

Gionee M7 Plus ត្រូវគេនិយាយថា វានឹងចេញនៅថ្ងៃ 26 ខែ វិច្ឆិកា នេះ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ