Huawei Mate 10 Pro និង Porsche Edition បង្ហាញខ្លួនជាមួយអេក្រង់ 6″ ប្រភេទកញ្ចក់ AMOLED

Huawei Mate 10 Pro និង Porsche Edition បង្ហាញខ្លួនជាមួយអេក្រង់ 6″ ប្រភេទកញ្ចក់ AMOLED

164
0
ចែករំលែក
AngkorScript
Seva24

Huawei Mate 10 Pro ត្រូវបានបង្ហាញខ្លួនជាផ្លូវការកាលពីម្សិលម៉ិញ ជាមួយនឹងកាមេរ៉ាភ្លោះ Leica ប្រភេទថ្មី។​ ដងខ្លួនទាំងមូលត្រូវបានរចនាមកជាមួយ Porsche Design edition ដែលធ្វើអោយមានភាពទាក់ទាញបំផុត។

Huawei Mate 10 Pro ត្រូវបានបង្ហាញវត្តមានមកជាមួយអេក្រង់ទំហំ 6″​ ដែលប្រើប្រាស់កញ្ចក់ប្រភេទ AMOLED ដែលមាលសមត្ថភាពបង្ហាញរូបភាពក្នុងកម្រិត FHD (1080x2160px) ។

បើនិយាយពីកាមេរ៉ាវិញ ស្មាតហ្វូននេះកាន់តែមានភាពអស្ចារ្យ ព្រោះវាបានបំពាក់ដោយកាមេរ៉ាភ្លោះដែលមាន sensor ពណ៌ 12MP  និង monochrome sensor 20MP ។ ដូច្នេះហើយ វានឹងធ្វើអោយ ស្មាតហ្វូននេះអាចមានលទ្ធភាពក្នុងការចាប់យករូបបានយ៉ាងល្អក្នុងទីដែលមានភាពងងឹតបាន។

 ស្មាតហ្វូនដែលទើបនឹងចេញនេះ ត្រូវបានបំពាក់ដោយ ឈីប ដែលបានភ្ជាប់មកជាមួយ Mali-G72 MP12 graphics ជាលើកដំបូង ទៅកាន់ទីផ្សារ។ ម្យ៉ាងទៀត វានឹងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ជំនាន់ក្រោយបំផុតផងដែរ។

ចំពោះអេក្រង់របស់កំពូលស្មាតហ្វូននេះវិញ មានមុខងារ Smart Screen ថ្មីដែលអាចដំណើរការកម្មវិធីពីរនៅលើទូរស័ព្ទក្នុងពេលដំណាលគ្នា ឬ បើកទូរស័ព្ទទៅក្នុងកុំព្យូទ័រ។

សម្រាប់ រន្ធដោតសាកថ្មវិញ ត្រូវបានប្រើប្រាស់ជា USB-C ជាមួយកម្លាំងថ្មក៏ធំ 4000mAh ដែលអាចសាកបានក្នុងកម្រិតលឿន​ និង មាន​សុវត្ថិភាព។ Huawei’s SuperCharge បាននិយាយថា ថ្មនេះអាចសាកត្រឹម 20 នាទីប៉ុណ្ណោះ និង អាចប្រើប្រាស់បានពេញមួយថ្ងៃ។

Huawei Mate 10 Pro អាចប្រើប្រាស់ស៊ីមបាន ពីរ ដែលជាប្រភេទ Hybrid និង អង្គចងចាំក្នុងម៉ាស៊ីនទំហំ 128GB ដោយឡែកសម្រាប់ Porsche Edition មានទំហំអង្គចងចាំរហូតដល់ 256GB តែទាំង ពីរ ម៉ូឌែលមាន RAM ប៉ុនគ្នាគឺ 6GB ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ