Huawei Honor 7X បញ្ចេញរូបរាងផ្លូវការដែលមានបំពាក់ កាមេរ៉ាភ្លោះ

Huawei Honor 7X បញ្ចេញរូបរាងផ្លូវការដែលមានបំពាក់ កាមេរ៉ាភ្លោះ

226
0
ចែករំលែក
AngkorScript
Seva24

Huawei ទើបតែបានណែនាំ Honor 7X ដែលជាស្មាតហ្វូនមួយដែល អេក្រង់វិមាត្រ 18:9 ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 5.5” ដែលមាន Resolution 1080x2160px (407ppi) និង បំពាក់ដោយកញ្ចក់ 2.5D។ ម្យ៉ាងទៀត វាមានបំពាក់ដោយ  fingerprint reader នៅផ្នែកខាងក្រោយ។

កាមេរ៉ារបស់ស្មាតហ្វូននេះ មានការ Update ដែលកាមេរ៉ាខាងក្រោយមាន ពីរ គឺ កាមេរ៉ាមួយមានទំហំ​ 16MP ដែលជា main camera និង មួយទៀត 2MP ។ ចំនែកកាមេរ៉ាមុខមានទំហំ 8MP ។

Honor 7X ត្រូវបានបំពាក់ដោយឈីប Kirin 659 ដែលមានeight Cortex-A53 cores ។ វាមាន RAM 4GB និង មាន អង្គចងចាំដែលមានក្នុងម៉ាស៊ីន ពី 32GB រហូតដល់ 128GB និង អាចបន្ថែមអង្គចងចាំបាន រួមទាំងអាចប្រើប្រាស់ស៊ីមកាតបាន ចំនួន ពីរ។​ ស្មាតហ្វូននេះ នឹងមានបំពាក់ដោយ ប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat + EMUI 5.1 ដែលមានកម្លាំងថ្ម 3340mAh ។ ដងខ្លួនទាំងមូល ត្រូវបានស្រោមដោយ លោហៈធាតុ ដែលវាមានកម្រាស់ 7.6mm និង មានទម្ងន់ 146g​។

Honor 7X នឹងមានចេញលក់នៅប្រទេសចិន នៅថ្ងៃទី 17 ខែតុលា ដែលមានតម្លៃ 1300 CYN ប្រហែល $200 (32GB), តម្លៃ 1700 ប្រហែល CYN $260 (64GB), តម្លៃ 2000 CYN ប្រហែល $300 (128GB)។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ