ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុន HP កំពុងពង្រីកត្រកូល Windows-based Stream PC របស់ខ្លួននៅខែនេះ ជាមួយនឹងកុំព្យូទ័រយួរដៃថ្មីមួយដែលមានអេក្រង់ទំហំ 14 អ៊ីញ និងកំណែទម្រង់នៃការផ្តល់វ័យចំណាស់របស់ខ្លួន រួមទាំង Stream 11 និង X360 ផងដែរ។ ក្រុមហ៊ុន HP ត្រូវបានហៅកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនមួយនេះថា “affordable cloud computing experience” ដែលវាបានផ្សារភ្ជាប់ទៅនិងអ្នកដែលប្រើប្រាស់ computers សព្វថ្ងៃ។ ពួកគេតែងតែប្រើប្រាស់កម្មវិធី cloud-based ដើម្បីរក្សាររូបថតនិងឯកសារនៅលើបណ្ដាញ(Online), ដូចនេះ HP បានធ្វើឲ្យជំនាន់ថ្មីរបស់ខ្លួនកាន់តែជិតស្និតទៅនិង Web Connection ឲ្យកាន់តែប្រសើរជាមួយអង្គប្រតិបត្តិការដែលមានកម្លាំងខ្លាំង។
កុំព្យូទ័រយួរដៃក្រុមហ៊ុន HP 14 អ៊ីញមួយនេះបានភ្ជាប់មកជាមួយ:
អង្គចង់ចាំ 32GB eMMC
អង្គចងចាំ RAM 4GB DDR3L SDRAM
អង្គប្រតិបត្តិការ Intel Celeron N3060 Processor
ការកែប្រែជំនាក់ថ្មីបន្ទាប់គឺ 11,6 អ៊ីញ ដែលមានលក្ខណៈពិសេសដូចគ្នាដែរ តែបានផ្លាស់ប្ដូរ CPU ថ្មីល្អជាងមុន(កាលពីមុនប្រើ Intel Celeron N3050 Processor)។ កុំព្យូទ័រយួរដៃនេះត្រូវបានធ្វើឡើងដើម្បីឱ្យមានតម្លៃសមរម្យ! Stream 11 នឹងចាប់ផ្តើមពី 199 $ នៅពេលដែលវាបានចេញផ្សាយនៅចុងខែនេះ, និង Stream 14 នឹងចាប់ផ្តើមពី $ 219 នៅ 7 ខែកញ្ញា។
Video : Cloud-optimized Laptops ថ្មីរបស់ HP

Facebook Comments
AngkorScript