លេចចេញរូបរាងទាំងផ្នែកខាងមុខ និង ខាងក្រោយរបស់ Pixel 2 និង Pixel XL 2

លេចចេញរូបរាងទាំងផ្នែកខាងមុខ និង ខាងក្រោយរបស់ Pixel 2 និង Pixel XL 2

29
0
ចែករំលែក
AngkorScript
Seva24

កាលពេលថ្មីៗ មានការលេចចេញនូវរូបភាពទាំងមុខ និង ក្រោយរបស់កំពូលស្មាតហ្វូន របស់ Google គឺ Pixel 2 និង Pixel XL 2

ដូចគ្នាទៅនឹងអ្វីដែលបានលេចលឺកាលពីពេលមុន Pixel XL 2 ត្រូវបានលេចរូបរាងមកជាមួយនឹងអេក្រង់ដែលមាន គែមស្តើង ខណៈដែល Pixel 2 (តូចជាង Pixel XL 2) នឹងមាន គែមអេក្រង់ខាងលើ និង ខាងក្រោម ធំបន្តិច។

ចំពោះ Pixel XL 2 ត្រូវបានអោយដឹងថា មានទំហំអេក្រង់ 6″ ដែលមានវិមាត្រ 18:9 ដែលអាចបង្ហាញរូបភាពក្នុងកម្រិត QHD ។ រីឯ​ Pixel 2 មានទំហំអែក្រង់ត្រឹម 5″ ដែលអាចបង្ហាញរូបភាពក្នុងកម្រិត 1080p ។

ចំពោះម៉ូឌែលទាំង ពីរនេះ នឹងមានការបំពាក់ដោយ SnapDragon 835 ដែលមាន RAM 4GB និង មាន Memory 2 សម្រាប់ជ្រើសរើស គឺ 64GB និង 128GB រួមមកជាមួយហ្នឹងកាមេរ៉ាផ្នែកខាងក្រោយ 12MP ។

បើនិយាយពីតម្លៃវិញ ស្មាតហ្វូនទាំងពិរនេះ ក៏មិនចាញ់ស្មាតហ្វូនល្បីៗដ៏ទៃទៀតដែរ Pixel 2 មានតម្លៃ $650/$750 ដែលអាស្រ័យលើ Memory 64GB/128GB ។ រីឯ Pixel XL 2 មានតម្លៃ  $850/$950 ។ ចំពោះកាលបរិច្ឆេទចេញបង្ហាញខ្លួនវិញ ត្រូវបានអោយដឹងថា Pixel XL 2 នឹងចេញនៅថ្ងៃ  15 ខែ វិច្ឆិកា រីឯ Pixel XL 2 នឹងចេញនៅថ្ងៃទី 19 ខែ វិច្ឆិកា

** បញ្ជាក់ ចំពោះតម្លៃដែលបានជម្រាបជូន វាគ្រាន់តែជាតម្លៃដែលជាទីផ្សារបរទេសតែប៉ុណ្ណោះ។​

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ