HMD ប្រកាសបង្ហាញវត្តមានជាថ្មី Nokia 3310 3G

HMD ប្រកាសបង្ហាញវត្តមានជាថ្មី Nokia 3310 3G

65
0
ចែករំលែក
AngkorScript
Seva24

Nokia 3310 សេរីឆ្នាំ 2017 បានទទួលរងនូវបញ្ហាដ៏ធ្ងន់ធ្ងរ បន្ទាប់ពីប្រកាសបង្ហាញខ្លួនកាលពីដើមឆ្នាំនេះ។ មូលហេតុដែលធ្វើអោយមានផលប៉ះពាល់បែបនេះ គឺក្រោយពី HMD បានប្រកាសថា Nokia 3310 មិនអាចប្រើប្រាស់ 3G បានទេ។

ប៉ុន្តែនៅពេលថ្មីៗនេះ ក្រុមហ៊ុនបានប្រកាសសារជាថ្មីម្តងទៀតថា Nokia 3310 អាចប្រើប្រាស់ប្រព័ន្ធ 3G បានបន្ទាប់ពីមានការកែប្រែមួយចំនួន។ ការមកដល់សារជាថ្មីម្តងទៀតនេះ ត្រូវបានអោយដឹងថា Nokia 3310 3G មានពណ៌ថ្មី ដែលភ្ជាប់មកជាមួយមុខមាត់ថ្មី រូមទាំង 3G radio ។

HMD បាននិយាយអះអាងថា​  Nokia 3310 3G មានថាមពលថ្មខ្ពស់ ដែលអាចនិយាយបានរហូតដល់ 6.5 ម៉ោង និង អាចបើកទុកចោលបានរហូតដល់ 27 ថ្ងៃ។

ចំពោះពណ៌សម្រាប់ជ្រើសរើសវិញ គឺដូចបានបង្ហាញក្នុងរូបខាងលើ ហើយវា នឹងចេញលក់លើទីផ្សារនៅពាក់កណ្តាលខែ តុលានេះ។

សម្រាប់ប្រិយមិត្តវិញ តើពេញចិត្តពណ៌ណាមួយដែរ?

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ