ព័ត៌មានចុងក្រោយមួយចំនួន ក្នុងព្រឹតិ្តការណ៍ iPhone 8/8+ និង iPhone X

ព័ត៌មានចុងក្រោយមួយចំនួន ក្នុងព្រឹតិ្តការណ៍ iPhone 8/8+ និង iPhone X

64
0
ចែករំលែក
AngkorScript
Seva24

កាលពីយប់ម្សិលម៉ិញ Apple ទើបតែបញ្ចេញកំពូលស្មាតហ្វូន 3 ម៉ូដែលរបស់ខ្លួនដែលមាន iPhone 8/8+ និង iPhone X រួមទាំងឧបករណ៍តិចណូឡូជីមួយចំនួនទៀតផងដែរ។ ម្យ៉ាងទៀត យើងក៏បានឃើញនូវ Feature ថ្មីៗមួយចំនួនរបស់ក្រុមហ៊ុនមួយនេះផងដែរ។

ចំពោះម៉ូឌែលស្មាតហ្វូនទាំង បី (iPhone 8/8+ និង iPhone X) របស់​ Apple ត្រូវបានធ្វើការកែប្រែលើប្រព័ន្ធនៃការសាកថ្ម ទៅជា Wireless Charging និង Fast Charging ខណៈដែល iPhone 7/7+ នៅប្រើប្រាស់ការសាកថ្មតាមរយៈខ្សែ និង គ្មានការសាកថ្មបែប Fast charging នោះទេ។

អ្វីដែលកាន់តែសំខាន់ទៀតនោះ 3 ម៉ូឌែលនេះ​ មាន Memory ក្នុងម៉ាស៊ីនតែ 2​ ជម្រើសតែប៉ុណ្ណោះគឺ 64GB និង 256GB ។

បើនិយាយពី iPhone X វិញ វាមានលក្ខណៈខុសប្លែកពី  iPhone 8/8+ ដែលផ្តោតសំខាន់លើរូបរាងខាងក្រៅរបស់វា។ ម៉ូឌែលនេះ មានផ្ទៃអេក្រង់ពេញ ដែលមានគែមតិចបំផុត ហើយនិងជា OLED iPhone ។

ចំពោះ Apple Watch Series 3 វិញ គឺអាចប្រើប្រាស់ Internet ដោយផ្ទាល់​ និង អាចស្តាប់តន្រ្តី រួមទាំងទទួល Notification ទោះមិនមាន iPhone នៅជិតក៏ដោយ ។

សម្រាប់ឆ្នាំ 2017 តើក្រុមហ៊ុនមួយនេះ អាចដណ្តើមបានទីផ្សារកំពូលមកវិញបានទេ?

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ