ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុន Xiaomi បានផលិត Chinese smartphone និង smart device ជាច្រើន ហើយពេលនេះបានប្រកាស់ចេញកុំព្យូទ័រយួរដៃជាលើកដំបូងរបស់ខ្លួន ដែលវាមានលក្ខណៈស្រដៀងទៅនិងកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយដែលបានចាប់ផ្តើមដោយអក្សរ “A” ។
បច្ចេកវិទ្យាយក្សរបស់ចិន បានបើកកិច្ចប្រជុំមួយដើម្បីបង្ហាញ Redmi Pro smartphone នៅថ្ងៃនេះ, ប៉ុន្តែវាក៏បានធ្វើឱ្យភ្ញាក់ផ្អើលជាខ្លាំងដែលនៅពេលបង្ហាញពីកុំព្យូទ័រយួរដៃ Mi Notebook Air, ដែលវាមានឈ្មោះដូចជាខ្សែស្រលាយអ្នកនាម្នាក់ ។
កុំព្យូទ័រយួរដៃនេះបានធ្វើឡើងនៅក្នុងទំហំពីរគឺ – 13,3 អ៊ីញនិង 12,5 អ៊ីញ ដែលដំណើរការនៅលើប្រព័ន្ធប្រតិ្តបត្តិការ Windows ជាមួយនឹងភាពច្បាស់ full-HD display, ស្រោប metal ពេញខ្លួន (full-metal body), សាកថ្មដោយ USB ប្រភេទ C (type-C USB) ហើយនិងមានរន្ធ USB ចំនួនពីរ។ មានក្តារចុចមាន style ដូចក្រុមហ៊ុន Apple ។ ក្រុមហ៊ុនបានដំឡើងជាមុនរួចជាស្រេចនៅកម្មវិធីភ្ជាប់ទិន្នន័យពីស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi ‘Xiaomi Sync’ ហើយយើងអាច unlock laptop ដោយមិនគិតប្រាក់ជាមួយ Mi Band wearable។
លក្ខណៈពិសេសរបស់វាមាន
+សម្រាប់ gaming model មាន
-អង្គប្រតិបត្តិការ Intel Core i5 Processor
-Memory 8GB DDR4 RAM
-ទំហំផ្ទុកទិន្នន័យ 256GB PCIe SSD និងមាន expandable SSD មួយផ្សេងទៀត
-GPU NVIDIA GeForce 940MX សម្រាប់លេង Games
-មានទំហំ 306.9 mm x 210.9 mm x 14.8 mm
-និងទំងន់ 1.28 kg

+ចំនែក model ធម្មតាវិញ
-អង្គប្រតិបត្តិការ Intel Core M3
-GPU Integrated graphics
-Memory 4GB RAM
ទំហំផ្ទុកទិន្នន័យ 128GB SSD និងមាន expandable SSD មួយផ្សេងទៀតដូចគ្នា
វានិងមានតម្លៃចាប់ពី 3599 យ័ន (CNY) ដែលប្រហែលជា 540 $ សម្រាប់ម៉ូដែល 12,5 អ៊ីញជាមួយលក្ខណៈទំហំធំ

Facebook Comments
AngkorScript