Samsung ចង់បង្កើតស្មាតហ្វូនដែលអាចបត់បាននៅឆ្នាំ 2018

Samsung ចង់បង្កើតស្មាតហ្វូនដែលអាចបត់បាននៅឆ្នាំ 2018

66
0
ចែករំលែក
AngkorScript
Seva24

Samsung Galaxy S8 និង Samsung Note 8 ដែលជាកំពូលស្មាតហ្វូនចុងក្រោយរបស់ Samsung ទើបតែចេញលក់ក្នុងពេលថ្មីៗនេះ។

ប៉ុន្តែ ពេលនេះមានពាក្យចចារ៉ាមមួយបានលើកឡើងថា ក្រុមហ៊ុនយក្សមួយនេះ កំពុងតែចង់បង្កើតស្មាតហ្វូនដែលអាចបត់បាន។ នេះជាការលើកឡើង នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េ ដោយលោក DJ Koh 

ការចង្អុលបង្ហាញជាផ្លូវការពី Galaxy ជាមួយអេក្រង់ដែលអាចបត់ចូលគ្នាបានគឺជាលើកដំបូងសម្រាប់នាយកប្រតិបត្តិ Samsung ។ DJ Koh នៅមិនទាន់បញ្ជាក់ច្បាស់ថា តើជំនាន់ក្រោយរបស់ Galaxy មួយណា ដែលនឹងទទួលយកសម្រាប់ការ Update នេះទេ!

ក្នុងពេលធ្វើ សន្និសីទសារព័ត៌មាន DJ Koh ក៏បានសម្តែងការអរគុណដល់អ្នកដែលបាន គាំទ្រចំពោះ ជំនាន់ក្រោយរបស់ត្រកូល Note នេះផងដែរ។ លោកបាននិយាយថាទូរស័ព្ទ 650 000 គ្រឿង ត្រូវបានគេបញ្ជាទិញទុកជាមុនក្នុងរយៈពេលប្រាំថ្ងៃដំបូង ហើយលោករំពឹងថា វានឹងកើនឡើងរហូតដល់ 800 000 គ្រឿង រហូតដល់ថ្ងៃសុក្រនេះ។ 

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ