Xiaomi Mi Note 3 បំពាក់ដោយកាមេរ៉ាភ្លោះ និង Snapdragon 660

Xiaomi Mi Note 3 បំពាក់ដោយកាមេរ៉ាភ្លោះ និង Snapdragon 660

77
0
ចែករំលែក
AngkorScript
Seva24

ដូចអ្វីដែលបានរំពឹងទុក Xiaomi Mi Note 3 ត្រូវបានប្រកាសចេញកាលពីម្សិលម៉ិញ។ ទូរសព្ទ Mi Note 3 គឺជាទូរសព្ទដែលគួរអោយចាប់អារម្មណ៍ដែលមានទំហំតូចជាង Mi 5X (ឬ Mi A1) ជាមួយនឹង Chipset Snapdragon 660 ប៉ុន្តែមាន RAM 6GB និង មាន Memory 64GB ឬ 128GB ។

 

 

 

 

ម្យ៉ាងទៀត Mi Note 3 មានលក្ខណៈស្រដៀងគ្នាទៅនឹង Mi 5X ផងដែរគឺ វាមានកាម៉េរ៉ាភ្លោះនៅផ្នែកខាងក្រោយ ដែលមានទំហំ 12MP ដែលអាចធ្វើការថតរូបបានក្នុងលក្ខណៈ Portrait Mode ចំណែកឯកាមេរ៉ាមុខ មានទំហំ 16MP ដែលមាន Function ពិសេសមួយគឺ Adaptable AI Beautify ដែលអាចធ្វើអោយស្បែកមានភាពម៉ត់រលោង និង ចាប់យកទម្រង់មុខបានយ៉ាងល្អ ។ Xiaomi Mi Note 3 មានថាមពលថ្ម 3500mAh ដែលអាចសាកថ្មបានក្នុងល្បឿនលឿន 3.0 ។

ចំពោះតម្លៃវិញគឺ ស្ថិតលើពណ៌ដែលយើងពេញចិត្ត ចំពោះពណ៌ ខ្មៅ មាន RAM 6GB Memory 64GB ដែលមានតម្លៃ RMB 2,499 (€320) ប្រហែល 382.61 USD ចំណែកឯពណ៌ខ្មៅដដែល តែមាន RAM 6GB Memory 128GB ដែលមានតម្លៃ RMB 2,899 (€370) ប្រហែល 442.27 USD ចំនែកឯពណ៌ខៀវវិញ មាន RAM 6GB Memory 128GB មានតម្លៃ €380 ប្រហែល 454.22 USD ។

 

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ