Google កំពុងចរចាទិញអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន HTC!

Google កំពុងចរចាទិញអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន HTC!

65
0
ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុន HTC មិនទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុសម្រាប់ពេលបច្ចុប្បន្ននេះទេ វាហាក់ដូចជា ស្ថិតនៅក្នុងក្រោមក្រុមហ៊ុនណាមួយដែលធំជាងខ្លួន។ ក្នុងករណីនេះ Google គឺជាក្រុមហ៊ុនតែមួយគត់ដែលគេ ចាប់អារម្មណ៍ខ្លាំងជាងគេ។

ជាក់ស្តែងកិច្ចពិភាក្សាត្រូវបានធ្វើឡើងរវាងក្រុមហ៊ុន Google និងក្រុមហ៊ុន HTC អំពីលទ្ធភាពនៃការទិញយកស្មាតហ្វូនរបស់ក្រុមហ៊ុន HTC (ការចាកចេញពីអាជីវកម្ម Vive VR) ប៉ុន្តែព័ត៌មាននេះ គឺមិនមែនជាេព័ត៌មានផ្លូវការ ហើយមិនមានការបញ្ជាក់ច្បាស់លាស់ណាមួយឡើយ។

វាបានក្លាយជាព័ត៌មានមួយដែលមានការភ័ន្តច្រឡំ ដោយផ្អែកលើហេតុផល ពីរយ៉ាងគឺ ទី មួយ Google ត្រូវការ hardware ដើម្បីផលិតស្មាតហ្វូន Pixel របស់ខ្លួន ហើយហេតុផល ទី ពីរនោះគឺ HTC កំពុងតែជួបវិបត្តិហិរញ្ញវត្ថុ ក្នុងរយៈពេលឆ្នាំ ចុងក្រោយនេះ ដែលខែសីហា ឆ្នាំ នេះ បានឃើញប្រាក់ចំណូលធ្លាក់ចុះអស់រយៈពេលជាងមួយឆ្នាំ 54% និងធ្លាក់ចុះ 51% លើសពីខែមុន។

ពាក្យចចាមអារ៉ាមបាននិយាយថាក្រុមហ៊ុន Google បានទិញក្រុមហ៊ុន LG ដើម្បីផលិត Pixel XL 2 ដែលនឹងធ្វើឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុន HTC កាន់តែធ្លាក់ចុះថែមទៀត (HTC បានបង្កើតទូរស័ព្ទ Pixel ជំនាន់ទី 1) ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ