ហួសសម័យហើយបច្ចេកវិទ្យាបង់ប្រាក់ដោយប្រើស្មាតហ្វូន(មានវីដេអូ)

ហួសសម័យហើយបច្ចេកវិទ្យាបង់ប្រាក់ដោយប្រើស្មាតហ្វូន(មានវីដេអូ)

89
0
ចែករំលែក
AngkorScript
Seva24

ប្រទេសចិនឈានមុខជានិច្ចជាមួយបច្ចេកវិទ្យាបង់ប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា(Digital Payment)។ បច្ចេកវិទ្យាចុងក្រោយគឺ បច្ចេកវិទ្យាស្កេនមុខ(Facial Recognition Technology) ដែលអាចឲ្យអតិថិជនបង់ប្រាក់ ដោយញញឹម។ សាខាហិរញ្ញវត្ថុ Ant Financial របស់ Alibaba(អាលីបាបា) បានចាប់ផ្ដើមដំណើការ បច្ចេកវិទ្យាញញឹមដើម្បីបង់ប្រាក់(Smile to Pay) នៅហាងចូវ(Hangzhou) ដែលជាសាខាអន្តរជាតិធំរបស់ក្រុមហ៊ុន ហើយកំពុងបានសាកល្បងជាមួយ KFC។ តាមវីដេអូខាងក្រោមពី ហិវញវត្ថុ Ant Financial ដំណើការបង់ប្រាក់គឺមិនត្រូវការស្មាតហ្វូននោះទេ ដោយអតិថិជនបានចុះឈ្មោះជាមួយកម្មវិធី Aliplay និងបើកដំណើការ បច្ចកវិទ្យាស្កេនមុខរួច។ កាមេរ៉ា ស្រ៊ីឌី(3D Camera) ដាក់នៅកន្លែងលក់សំរាប់ស្កេនមុខរបស់អតិថិជនដើម្បីកំណត់អត្ថសញ្ញាណអតិថិជន និងតម្រូវការលេខទូរស័ព្ទសំរាប់ឲ្យមានសុវត្តិភាពបន្ថែម។

 

វាពិតជាងាយស្រួល គ្រាន់តែ ញញឹមគឺអាចបង់ប្រាក់ សមនិងយុទ្ធសាស្រ្តថ្មីនេះ ក៏បានទាក់ទាញអ្នកប្រើប្រាស់ Alipay ផងដែរ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ