ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុនសាមស៊ុងដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបានបង្ហាញ Evo Plus 256GB microSD ដែលមានទំហំធំជាងគេបង្អស់។ microSD card នេះនិងដាក់លក់នៅខែមិថុនាខាងមុខនេះនៅបណ្តា ៥០​ប្រទេស។

ក្រុមហ៊ុនសាមស៊ុងនេះបានបង្ហាញ microSD នេះបន្ទាប់ពី SandDisk បានបង្ហាញ microSD របស់ខ្លួនដែលមានទំហំ 200GB ហើយបានជាប់ឈ្មោះជា microSD ដែលមានទំហំធំជាងគេបង្អស់។ ប៉ុន្តែឥលូវ SandDisk ឈរនៅលំដាប់ទីពីរវិញ។

ការហៅឈ្មោះថា Evo Plus 256GB នេះអាចទាញយកទិន្នន័យរហូតដល់ 95MB ក្នុងមួយវិនាទី និង ការបញ្ចូលទិន្នន័យ 90MB ក្នុងមួយវិនាទី ហើយវាជា microSD card ល្អបំផុតសំរាប់ HD Camera Drone និង 360 ដឺក្រេ VR កាម៉េរ៉ា។

បើយើងពិនិត្យមើលទៅលើឧបករណ៍ដ៏តូចមួយហ្នឹង អាចផ្ទុកវីដេអូ 4K ដល់១២ម៉ោង, HD វិដេអូដល់ 46 ម៉ោង និង 55220 រូបភាព។​

លក្ខណៈសម្បត្តិលម្អិត៖

  • ទំហំ 256GB
  • Waterproof (IEC 60529, IPX7), Temperature-proof, X-ray-proof, and Magnetic-proof
  • ទាញយកទិន្នន័យរហូតដល់ 95MB ក្នុងមួយវិនាទី និង ការបញ្ចូលទិន្នន័យ 90MB ក្នុងមួយវិនាទី
  • Speed Class: UHS-1, Class 10, (U3) compatible
  • ធានា 10ឆ្នាំ

ក្រុមហ៊ុន Samsung EVO Plus 256GB កាតខ្នាតតូចនឹងចេញលក់នៅជាង 50 ប្រទេសក្នុងនោះរួមមានសហរដ្ឋអាមេរិក, ចិន និងអឺរ៉ុប។ កាតដ៏តូចនេះនឹងលក់នេះក្នុងខែមិថុនាឆ្នាំ 2016 ហើយមានតំលៃ 249.99 $ ។

Facebook Comments
AngkorScript