ចែករំលែក
AngkorScript
Seva24

តាមប្រភពវេបសាយ GSMARENA បានចុះផ្សាយពី ការលេចចេញនៃរូបរាងរបស់ផលិតផល ស្មាតហ្វូន នៃក្រុមហ៊ុន Asus ដែលមាន ២ ប្រភេទគឺ Zenfone 4 និង ជំនាន់ថ្មីមួយទៀតគឺ Zenfone 4 Max

Zenfone 4 ZE554KL មានទំហំអេក្រង់ 5.5” (តែមិនមានទិន្នន័យបញ្ជាក់ថា វាជាប្រភេទ IPS ឬ AMOLED នៅឡើយទេ) ដែលបង្ហាញរូបភាពក្នុងកម្រិត 1080p ជាមួយនឹងកញ្ចក់ប្រភេទ Gorilla Glass 2.5D នៅផ្នែកខាងលើ និង រូបរាងហ៊ុមព័ន្ធដោយលោហៈ។ ផ្នែកខាងក្រោយមានកាមេរ៉ា ២ គឺ 12MP និង 8MP​ និង កាមេរ៉ាមុខ 8MP។ វាមានទំហំ RAM 4GB និង Memory 64GB រួមបន្ថែមជាមួយនឹង រន្ធ microSD ដែលអាចដាក់ស៊ីមកាតបានរហូតដល់ ២។ មិនតែប៉ុណ្ណោះ វាបានបំពាក់នូវឈីប ប្រភេទ Snapdragon 630។

Zenfone 4 Max ZC554KL គឺជាជំនាន់ចាស់របស់ Zenfone 4 Max នេះ ដែលវាត្រូវបានប្រកាសចេញលក់នៅអំឡុងខែកក្កដាថ្មីៗនេះ ហើយវាត្រូវគេប្តូរឈ្មោះទៅជា Max Plus ។​ Zenfone 4 Max ZC520KL ដែលជាជំនាន់ថ្មីនេះ មានទំហំអេក្រង់តូចជាងមុនត្រឹម 5.2” និង តម្លៃទាបជាងមុន។ វាបានផ្លាស់ប្តូរឈីប មកប្រើ Snapdragon ត្រឹម425 ដែលជំនាន់ចាស់គឺ 430 ចំណែកឯសមត្ថភាពថ្មវិញក៏ធ្លាក់ពី 5000mAh មកត្រឹម 4100mAh តែប៉ុណ្ណោះ។ ចំពោះកម្រិត អេក្រង់ 720p IPS ហើយវាមានកាមេរ៉ាពីរនៅផ្នែកខាងក្រោយគឺ 13MP និង 5MP ​ចំណែកកាមេរ៉ាមុខគឺ 8MP។

 

Facebook Comments
AngkorScript