ចែករំលែក
AngkorScript
Seva24

Samsung Galaxy S8 ដែលជាកំពូល​ Smart Phone របស់ក្រុមហ៊ុន Samsung ត្រូវលក់ចេញបានរាប់លានគ្រឿង បើគិតចាប់ពីថ្ងៃប្រកាសចេញលក់លើទីផ្សារ មកត្រឹមពេលបច្ចុប្បន្ន។ ប៉ុន្តែមុននេះបន្តិច មានព័ត៌មានមួយ បានលើកឡើងថា ក្រុមហ៊ុននៅប្រទេសកូរ៉េ នឹងដាក់លក់នូវកំពូល Smart Phone ម៉ូឌែលនេះ ត្រឹម $539.99​ តែប៉ុណ្ណោះ ជាមួយចំនួនដែលមានកំណត់ ដែលការដាក់លក់នេះគឺនៅលើ គេហទំព័រ eBay។ នោះគឺជាការបញ្ចុះតម្លៃយ៉ាងច្រើនបើប្រៀបធៀបទៅនឹងតំលៃដំបូងរបស់វាគឺ $724,99។ ជាមួយនឹងចំនួនមានកំណត់ ព្រមទាំងតម្លៃទាបបែបនេះ វាតម្រូវអោយយើង ប្រញ៉ាប់ធ្វើការ Order បន្តិចទើបបាន។ ទោះជាយ៉ាងណា យើងមិនអាចដឹងបាននោះទេ ការដាក់លក់នេះ មានរយៈពេលយូរប៉ុណ្ណានោះទេ។ ហើយចំពោះមូលហេតុដែលក្រុមហ៊ុន Samsung នៅប្រទេសកូរ៉េ សម្រេចចិត្តដាក់លក់បែបនេះ ក៏នៅមិនទាន់មានការបកស្រាយដែរ តែវាជារឿងមួយដែលគួរអោយភ្ញាក់ផ្អើលខ្លាំង សម្រាប់អ្នកដែលតែងតែគាំទ្រ ក្រុមហ៊ុនមួយនេះ។

Facebook Comments
AngkorScript