ចែករំលែក
AngkorScript
Seva24

តាមប្រភពពី Bloomberg បានលើកឡើងថា “មនុស្សជាច្រើនតែងតែមានចម្ងល់ ដែលទាក់ទងទៅនឹងជំនាន់ថ្មីនៃ Smart Watch មួយនេះ”​។​ យោងតាមរបាយការណ៍នេះ Apple អាចហ្នឹងបញ្ចេញ LTE-enabled Apple Watch ជំនាន់ទី 3 នៅចុងឆ្នាំនេះផងដែរ។ ដូចដែលបានលើកឡើង ក្រុមហ៊ុន Apple បានបញ្ជាក់ផងដែរ ចំពោះគម្រោងនេះ មានការចូលរួមពីក្រុមហ៊ុនធំៗ 2 គឺ Intel និង Qualcomm ដែល Intel គឺទទួលខុសត្រូវលើការផ្គត់ផ្គង់បន្ទះឈីប Modem រីឯក្រុមហ៊ុន​ Qualcomm ជាអ្នកផ្គត់ផ្គង់លើ Main Modem ។

មានការលើកឡើងថា ការចេញសេរីថ្មីនៃ Smart Watch នេះ មានភាពលឿនជាងសេរីមុនៗ ដែលសេរីដំបូងត្រូវបានចេញនៅខែ មេសា ឆ្នាំ ២០១៥ និង សេរីបន្ទាប់ (Series 2) ត្រូវបានចេញលក់ដំណាលគ្នានឹង iPhone7 នៅកំឡុងខែ កញ្ញា ឆ្នាំ 2016

 

Facebook Comments
AngkorScript