ចែករំលែក
AngkorScript
Seva24

ខ្សែកាបក្រោមបាតសមុទ្រគឺជាខ្សែសំរាប់ភ្ជាប់ទំនាក់ទំនងទៅប្រទេសផ្សេងៗ ក៏ដូចជាពិភពលោក ដែលមានល្បឿនលឿន។ ក្នុងនោះកម្ពុជាមានចំនួន២ខ្សែគឺ ខ្សែAAE-1 និង ខ្សែMCT ដែលភ្ជាប់នៅខេត្តព្រះសីហនុ

ខ្សែ MCT មកពីពាក្ស Malasia Cambodia Thailand ភ្ជាប់ចំនួន៣ប្រទេសគឺ ម៉ាឡេស៊ី កម្ពុជា ថៃ ដែលមានប្រវែង 1300គីឡូម៉ែត ម្ចាស់ខ្សែនេះគឺក្រុមហ៊ុន Telekom Malaysia, Ezecom, Symphony, DTACelekom Malaysia, Ezecom, Symphony, DTAC

 

ខ្សែ AAE-1 មកពីពាក្យ Asia Africa Europe-1 ភ្ជាប់ជាច្រើនប្រទេស ដែលមានប្រវែង 25000គីឡូម៉ែត ម្ចាស់ខ្សែនេះគឺក្រុមហ៊ុន China Unicom, Telecom Egypt, Etisalat, Omantel, Djibouti Telecom, OTEGLOBE, Pakistan Telecommunications Company Ltd., PCCW, Ooredoo, Mobily, Viettel Corporation, TeleYemen, Retelit, Reliance Jio Infocom, Global Transit, Vietnam Telecom International, Metfone, Hyalroute។ ក្នុងទិន្នន័យនេះក៏មានប្រាប់ពីទីតាំងខ្សែកាបក្រោមបាតសមុទ្រទាំងអស់នៅលើពិភពលោក។

ទិន្នន័យនេះទទួលបានពី ផែនទីខ្សែកាបក្រោមបាតសមុទ្រ Submarine Cable Map អ្នកអាចចូលទៅកាន់គេហទំព័រនេះបានតាមរយះតំណរនេះដើម្បីមើលពីខ្សែកាបក្រោមដីនៅកម្ពុជា៖ https://www.submarinecablemap.com/#/country/cambodia

 

ប្រភព: គេហទំព័រ submarinecablemap

 

អរគុណសំរាប់ការតាមដានរបស់អ្នក

ចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង

 

ចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ



Facebook Comments
AngkorScript