ចែករំលែក
AngkorScript
Seva24

នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៧ នេះ ក្រុមហ៊ុន ASUS Cambodia បានរៀបចំនូវកម្មពិធីជួបជុំអ្នកគាំទ្រផលិតផល ROG របស់ខ្លួនក្រោមពាក្យស្លោក “Outshine the Competition” សម្រាប់អ្នកចូលចិត្តលេងហ្គេម នៅក្នុងប្រទេសកម្ពុជា ។ កម្មពិធីនេះក៏ជាកម្មពិធីលើកដំបូងរបស់ ASUS ផងដែរ ដែលធ្វើឡើងដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយនឹង អ្នកគាំទ្រ ព្រមទាំងជាឱកាសក្នុងការបង្កើននូវស្លាកសញ្ញា ROG ទៅដល់អ្នកប្រើប្រាស់ដែលចូលចិត្តលេងហ្គេម នៅក្នុងប្រទេសកម្ពុជាទាំងអស់ ។

មុនពេលកម្មពិធីចាប់ផ្តើម អ្នកប្រើប្រាស់ ទាំងអស់នឹងមានឱកាស ក្នុងការ តេស្តសាកល្បងប្រើប្រាស់ នូវផលិតផលថ្មីៗទំនើប របស់ ASUS ជាច្រើន ដែលបានដាក់បង្ហាញនៅឯព្រឹត្តិការណ៍ Computex 2017 រួមមាន Motherboard X299 ដែលអាចធ្វើការប្រើប្រាស់ជាមួយ Intel Core i9 ព្រមទាំងអេក្រង់ម៉ូនីទ័រ សម្រាប់លេងហ្គេម ដែលចេញក្នុងឆ្នាំ 2017 នេះផងដែរ ។ រាល់ផលិតផលដែលធ្វើការចេញលក់ នៅក្នុងឆ្នាំ 2017 នេះគឺសុទ្ធតែបំពាក់មកជាមួយនឹងបច្ចេកវិទ្យាកម្រិតខ្ពស់ សម្រាប់ការប្រើប្រាស់ជាមួយនឹងការលេងហ្គេម និងការងារធំៗ ដូចជាបច្ចេកវិទ្យា HDR (High Dynamic Range) ដែលមានបំពាក់នៅលើ អេក្រង់ម៉ូនីទ័រ របស់ ASUS ហើយមានកម្រិតបង្ហាញបានដល់ទៅ 4K និងមានកម្រិត Refresh Rate ដល់ទៅ 200Hz ដោយមិនបាច់ធ្វើការ Overclock ។

ក្រុម Never Care ដែលជាក្រុមជម្រើសជាតិកម្ពុជាកីឡាអេឡិចត្រូនិក ដែលបានឈ្នះនូវពានរង្វាន់ ពីព្រឹត្តិការណ៍ MATIC នៅឯប្រទេសម៉ាឡេស៊ី ឆ្នាំ ២០១៧ នេះក៏មានវត្តមាននៅក្នុងកម្មពិធី នេះផងដែរ ដោយបានធ្វើការបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការប្រើប្រាស់ផលិតផល ASUS ជាមួយអ្នកប្រើប្រាស់ដែលចូលចិត្តលេងហ្គេមដ៏ទៃទៀត ។ អំឡុងពេលនោះផងដែរ ក៏មានការចូលរួមពី លោក ណេរ៉ា ដែលជាម្ចាស់ហាងលក់ហ្គេម God of PC Gamers ដោយលោកបានធ្វើការណែនាំ អ្នកប្រើប្រាស់ទាំងអស់គ្នាផងដែរថា គួរតែប្រើផលិតផល របស់ ASUS ប្រសិនបើអ្នកប្រើប្រាស់ចង់បាន ម៉ាស៊ីនលេងហ្គេមដ៏ខ្លាំង ។

ពិសេសជាងនេះទៅទៀត ក៏មានវត្តមានរបស់ ហាងលក់ផលិតផលអេឡិចត្រូនិក ដ៏ល្បីៗនៅកម្ពុជា ចំនួន ៥ ដែលបានធ្វើការដាក់តាំងបង្ហាញនូវផលិតផល ASUS ជាច្រើន និងមានការបង្ហាញពីការតម្លើងកុំព្យូទ័រ ដ៏ត្រឹមត្រូវ ស្របទៅតម្រូវការ និងថវិការ របស់អ្នកប្រើប្រាស់

ASUS ក៏បានធ្វើការរៀបចំនូវ ការប្រកួតខ្នាតតូច នៅក្នុងកម្មពិធីនេះផងដែរ ដោយធ្វើការប្រកួត ១ នឹង ១ ដែលមានហ្គេមចំនួន ពីរ សម្រាប់អោយអ្នកប្រើប្រាស់ ប្រកួត ដូចជា Counter Strike Global Offensive និង Street Fighter V ដែលការប្រកួតហ្គេម នេះនឹងធ្វើអោយអ្នកប្រើប្រាស់ បានដឹងពីកម្លាំងម៉ាស៊ីនខ្លាំង របស់ ASUS ROG ។ ចំពោះរង្វាន់វិញគឺមានដូចជា ASUS STRIX GTX 1050 2GB ដែលតម្លៃស្មើនឹង 115$ នឹងកាតាបស្ពាយខាងក្រោយ ដែលមានតម្លៃ 80$ ។

មុននឹងបញ្ចាប់កម្មពិធី នេះ ASUS ក៏បានធ្វើការបង្ហាញនូវបច្ចេកវិទ្យា AURA Sync របស់ខ្លួនអមជាមួយនឹងការលេងភ្លេងពី DJ ដែលធ្វើអោយអ្នកគាំទ្រ ស្គាល់ នឹងដឹងរឹតតែច្បាស់ពីបច្ចេកវិទ្យា មួយនេះ ។

ចុងក្រោយគេបង្អស់ ASUS ក៏បានធ្វើការចាប់រង្វាន់ផ្តល់សំណាងទៅ ដល់អ្នកចូលរួមទាំងអស់ ដែលបានមកគាំទ្រផលិតផល ASUS ROG នូវវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ ។

Facebook Comments
AngkorScript