ចែករំលែក
AngkorScript
Seva24

មានផលិតផលថ្មីៗជាច្រើន ត្រូវបានដាក់តាំងបង្ហាញនៅឯសាល Nangang ទីក្រុង តៃប៉ិ ដូចជា ម៉ូនីទ័ សម្រាប់លេងហ្គេម HDR ព្រមទាំងអោយអ្នកចូលរួមទទួលបានបទពិសោធន៍ VR Gaming ។ ក្នុងនោះក៏មានម៉ូនីទ័រថ្មីៗ ដូចខាងក្រោម ៖

ជាប្រភេទម៉ូនីទ័រកោង សម្រាប់លេងហ្គេមដែលមានទំហំ 35 អ៊ីញ ប្រភេទ UWQHD (3440×1440) ដែលមានបំពាក់មកជាមួយបច្ចេកវិទ្យា High Dynamic Range (HDR) ។ ពិសេសជាងគេនោះ វាមានបំពាក់ដោយ refresh rate លឿនបំផុតគឺដល់ទៅ 200Hz ដែលនឹងធ្វើអោយបទពិសោធន៍លេងហ្គេម របស់អ្នកកាន់តែរលូន ។  ចំពោះកម្រិតពន្លឺរបស់វាវិញមានរហូតដល់ទៅ 1000cd/m2 ហើយក៏បានបំពាក់មកជាមួយបច្ចេកវិទ្យា Quantum dot ដែលធ្វើអោយពណ៌របស់វាបង្ហាញចេញមក បានច្បាស់ និងត្រឹមត្រូវ ហើយវាក៏អាចប្រើប្រាស់ជាមួយ ពណ៌ស្តង់ដាររបស់រោងកុន DCI P3 ផងដែរ ។ លើសពីនេះវាក៏បំពាក់ដោយបច្ចេកវិទ្យា G SYNC ដើម្បីធ្វើអោយការលេងហ្គេមកាន់តែរលូន មិនទាក់ និងបង្ហាញរូបភាពចេញពី ហ្គេម បានលឿនទាន់ពេលល្អឥតខ្ចោះ ។

គឺជាប្រភេទ ម៉ូនីទ័រ សម្រាប់លេងហ្គេម ដែលមានទំហំ 27 អ៊ិញ ហើយវាក៏បានទទួលពានរង្វាន់ Best Choice Golden ផងដែរ ។ ចំពោះលក្ខណៈសម្បត្តិវាវិញ គឺភ្ជាប់មកជាមួយ បច្ចេកវិទ្យា HDR ដែលអាចធ្វើការបង្ហាញបានទៅដល់កម្រិត 4K UHD (3840×2160) និងអាចធ្វើការ refresh rate បាន 144Hz ។ ចំពោះម៉ូនីទ័រមួយនេះក៏បំពាក់មកជាមួយបច្ចេកវិទ្យា Quantum dot ដែលធ្វើអោយពណ៌របស់វាបង្ហាញចេញមក បានច្បាស់ និងត្រឹមត្រូវ ហើយវាក៏អាចប្រើប្រាស់ជាមួយ ពណ៌ស្តង់ដាររបស់រោងកុន DCI P3 ផងដែល ធ្វើការបង្ហាញពណ៌ត្រឹមត្រូវជាង sRGB បានដល់ទៅ 25% ។ មួយវិញទៀតវាក៏មានមុខងារ G SYNC ដែលជួយដល់ការបង្ហាញរូបភាព ចេញគីឌហ្គេមបានយ៉ាងរលូន និងមិនទាក់ មិនតែប៉ុណ្ណោះវាក៏បំពាក់ភ្លើង អមដោយមុខងារ ASUS Aura Sync នៅខាងក្រោយផងដែរ ។

ជាប្រភេទម៉ូនីទ័រកោង ទំហំ 27 អ៊ីញ ដែលមានមុខងារ Wide View និងមានគែមសងខាងស្តើង ។ វាក៏អាចធ្វើការ refresh rate បាន 144Hz ដែលល្មមនឹងធ្វើអោយការបង្ហាញរូបភាពពីការលេងហ្គេមបានយ៉ាងរលូន និងមិនទាក់ ។ លើសពីនេះវាក៏មានបំពាក់ដោយ ភ្លើង ASUS Aura RGB នៅពីខាងក្រោយទៀត ។

ជាប្រភេទ ម៉ូនីទ័រ ដែលមានទំហំ 24.5 អ៊ីញ ដែលអាចធ្វើការបង្ហាញបានត្រឹម Full HD តែវាមានកម្រិត refresh rate ខ្លាំងបានដល់ទៅ 240Hz ឯណោះ ដោយមិនចាំបាច់ធ្វើការ overclock ដែលធ្វើអោយម៉ូនីទ័រមួយនេះធ្វើការបង្ហាញរូបភាពបានលឿន ជាងម៉ូនីទ័រធម្មតា ។ ម៉្យាងទៀតវាក៏មាន មុខងារ Adaptive Sync (FreeSync) ដែលជួយធ្វើអោយការលេងហ្គេម បានរលូន និងមិនមានភាពរអាក់រអួលឡើយ ។

Facebook Comments
AngkorScript