ចែករំលែក
AngkorScript
Seva24

នាឡិកាឆ្លាតវៃ Sony នេះមានអេក្រង់និងខ្សែជាប្រភេទ E Ink ដែលមានន័យថា វាអាចបញ្ចេញរូបភាពជាប្រភេទ Ink គឺពណ៍សនិងខ្មៅ។ មុខអេក្រង់និងខ្សែ អាចប្តូរម៉ូតបានជាច្រើន ទៅតាមចំណូលចិត្តរបស់អ្នកនៅលើកម្មវិធីទូរស័ព្ទឆ្លាតវៃ FES Closet ដែលមានលើ App Store និង Playstore។ ខ្សែរបស់ FES WATCH U បំពាក់មកជាមួយក្រដាសអេឡិចត្រូនិចអាចបត់បាន ស្ដើង ស្រាល ដែលសមបំផុតជាមួយនាឡិកានេះ។ វាមាន៣ពណ៍ គឺខ្មៅ ប្រាក់ និង ស។ វាមានទំងន់តែ ៧៥ក្រាមតែប៉ុណ្ណោះ។ ថ្មរបស់វាបំពាក់នៅខាងក្នុងដែលអាចប្រើបានរហូតដល់ទៅ ២សប្ដាហ៍ ដោយចំណាយពេលសាក ២ម៉ោងកន្លះ។ តំលៃរបស់វាថ្លៃបន្តិចហើយ ដល់ទៅ 46000 យេន ប្រហែល 417$

 

 

ប្រភព : គេហទំព័រ The Verge

 

អរគុណសំរាប់ការតាមដានរបស់អ្នក

ចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង

 

ចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ



Facebook Comments
AngkorScript