ចែករំលែក
AngkorScript
Seva24

ពេលមើលរឿងម្ដងៗ ពិបាកស្ដាប់ ឬស្ដាប់មិនបាន សំលេងតួអង្គមួយៗណាស់ មិនដឹងតួអង្គមួយៗនិយាយពីអ្វី? បើសិនជាមាន Subtitle ជាភាសាអង់គ្លេស ប្រាកដជាប្រសើរ តែមិនដឹងធ្វើយ៉ាងម៉េច ព្រោះរឿងខ្លះទាញយកមកមានតែមិនមែនជាភាសាអង់គ្លេស  រឿងខ្លះទាញយកមក មិនមាន Subtitle ប៉ុន្តែលែងពិបាកទៀតហើយ ឲ្យមានកម្មវិធីចាក់ចំរៀងនិងវីដេអូ VLC គឺអាចដោះស្រាយបានហើយ។ ដូចនេះសូមធ្វើតាមជំហានមួយៗដូចខាងក្រោម ៖

 

  1. ដំបូងត្រូវតែមានកម្មវិធីចាក់ចំរៀងនិងវីដេអូ VLC ជាមុនសិន ដូចនេះអ្នកអាចទាញយកបានតាមតំណរនេះ៖
    ទាញយកសំរាប់ Windows 32bits
    ទាញយកសំរាប់ Windows 64bits
  2. ចាក់រឿងណាមួយដែលអ្នកចង់មើលជាមួយកម្មវិធី VLC
    – ឧទាហរណ៍ ខ្ញុំចាក់រឿងមួយដែលមានឈ្មោះថា Bolt 2008
  3. បន្ទាប់មកចុចលើ ” View ” បន្ទាប់ ” Download Subtitles
  4. ហើយវានិងចេញផ្ទាំងដូចខាងក្រោម បន្ទាប់មកចុចលើ ” Search by name ” ក្នុងករណីនេះរកមិនឃើញនោះអ្នកត្រូវលុបពាក្យនៅខាងចុងចោល
    – ឧទាហរណ៍ Bolt 2008 720P BrRip x264 YIFY ដូចនេះយើងលុបនៅសល់តែ Bolt 2008 ដើម្បីងាយស្រួលឲ្យវាស្វែងរក
  5. វានិងចេញ ” Subtitles ” ជាច្រើនដូចនេះអ្នកធ្វើការជ្រើសរើសមួយណាក៏បាន ហើយចុចលើពាក្យ Download selection, ចាំ១ឬ២វិនាទី វានិងបង្ហាញថា ” Success: Subtitles loaded ” ក្នុងករណីនេះវាលឿន ឬ យឺត អាស្រ័យទៅលើ អ៊ិនធើណេតរបស់អ្នកដែរ
  6. រួចរាល់ហើយអ្នកមើលរឿងដោយមាន Subtitle ជាភាសាអង់គ្លេសបានហើយ។ ប្រសិនបើ Subtitle ដើរខុសសូមសាកល្បងពី ជំហាន3 ឡើងវិញ ហើយធ្វើការជ្រើសរើសលើឈ្មោះផ្សេងពីលើមុន។ ប្រសិនបើនៅតែខុសទៀតគឺមកពីរឿងរបស់អ្នក ដូចនេះសូមធ្វើការទាញយក ឬ សាកល្បងរឿងផ្សេង។

 

បញ្ចាក់ ៖ ពួកយើងបានធ្វើការសាកល្បងលើ VLC ជំនាន់ទី 22.5.1 Umbrella ប្រភេទ 64bits ចំពោះជំនាន់ផ្សេង និង ប្រភេទប្រតិបត្តិការផ្សេងគឺមិនបានសាកល្បងទេ។

បើសិនមានបញ្ហាអ្វី ឬចង់សំនូមពរអ្វី សូមបញ្ចេញមតិខាងក្រោមអត្ថបទនេះ។ អត្ថបទក្រោយពួកយើងនិងប្រាប់ពីរបៀបទាញយករឿងល្បីៗដោយឥតគិតថ្លៃ។

ប្រភព : គេហទំព័រ NextCambodia.com

 

អរគុណសំរាប់ការតាមដានរបស់អ្នក

ចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង

 

ចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ



Facebook Comments
AngkorScript