ចែករំលែក
AngkorScript
Seva24

Lilium Jet ស្រដៀងទៅនិងកូន helicopter ដែរ។ រថយន្តហោះហើរគឺជាក្តីសុបិន្តសម្រាប់ពេលអនាគត តែវាហាក់ដូចជាជិតមកដល់ហើយ។ មានក្រុមអ្នកវិទ្យាសាស្រ្តជាច្រើនក្រុម ច្រើនជនជាតិ មានទាំងចិន រ៉ុស៊ី អាមេរិច សុទ្ធតែធ្លាប់បានស្រាវជាវលើរថយន្តហោះហើរ។ ថ្ងៃនេះ ក្រុមអ្នកវិទ្យាសាស្រ្ដជនជាតិអាល្លឺម៉ង់ បានសាកល្បងរថយន្តហោះហើរឈ្មោះ Lilium Jet ហើយទទួលបានជោកជ័យដែលអាចបើកបរបានយ៉ាងមានសុវត្ថិភាព។


រូបរាង Lilium Jet មានទូរដូចជាឡាន មានកៅអី 2 ដែលមានទ្វាបើកឡើងលើ។ វាបានរចនាឡើងឲ្យប្រើប្រាស់ដូចទៅនិងឧទ្ធម្ភាគចក្រក្នុងការហោះឡើងនិងចុះ ដែលវាត្រូវការតែកន្លែងតូចសម្រាប់ចត។ វាបំពាក់ដោយម៉ាស៊ីនយន្តហោះបំពង់មុខកាត់ប្រហែល 2.5ដេស៊ីម៉ែត ចំនួន 36 គ្រឿង ក្នុងនោះខាងក្រោយមាន 24 គ្រឿង គឺ12 គ្រឿងម្ខាង និង 12 គ្រឿងខាងមុខ គឺ6 គ្រឿងម្ខាង។ វាមានទទឹង 10ម៉ែត្រ និងបណ្ដោយទាំងកន្ទុយ 12ម៉ែត្រ។ Lilium Jet ប្រើប្រាស់ថាមពលអគ្គិសនី ដែល 90% នែថាមពលវាអាចធ្វើដំណើរបានចំងាយ 300 គីឡូម៉ែត្រ (183miles) ជាមួយការប្រើប្រាស់កម្លាំងទាំងអស់ ក្នុងល្បឿន 300 ឡូម៉ែត្រក្នុងមួយម៉ោង (183 mph)។ ឡាននេះថាមពលថ្មរបស់វាមានទំងន់ 1000 pounds ស្មើនិង 455គីឡូក្រាម ដែលអាចបើប្រាស់បានចំងាយ 300 miles សម្រាប់ការសាកថ្មម្ដង ក្នុងល្បឿនមធ្យម 99 mph ។ ប្រព័ន្ធដំណើរការរបស់វាបានធ្វើឡើងមានពីរបែប គឺ drone-style aircraft គឺការហោះហើរស្មើរមុខក្រោយនិងមានសុវត្ថិភាព និងបែប aircraft ហោះហើរដូចឧទ្ធម្ភាគចក្រ មានជំនាញទើបអាចបើកបរបាន។

Lilium Jet's all-electric flying car

Watch this all-electric ‘flying car’ take its first test flight.

Posted by The Verge on Thursday, April 20, 2017

មានសំនូរជាច្រើនបានចោតសួរ ដូចជា ពេលថាមពលអស់ ចរាចរណ៏ផ្លូវអាកាស់ ស្ថានីសាកថ្ម ប័ណ្ឌបើកបរជាដើម។ បើតាមបច្ចេកវិទ្យា Lilium Jet អាចដំណើរការបានហើយ តែនៅខ្លះតែបញ្ហារសង្គមខាងលើនេះតែប៉ុន្ណោះ។

Facebook Comments
AngkorScript