ចែករំលែក
AngkorScript
Seva24

Sony-Xperia-X-Review-Photos-Amelia បានដាក់បង្ហាញរូបភាព Sony Xperia X ដែលមានលក្ខណៈផ្លែកយ៉ាងក្លាំងពីជំនាន់មុន ។ គេបានផ្លាស់ប្ដូររូបរៀងវាសឹងតែទាំងស្រុង ដែលវាបានមកជាមួយអេក្រង់ជាកញ្ចក់ដែលអាចកោងបាន ព្រមទាំងមានឧបករណ៏បំពងសម្លេងទាំងខាងមុន និងខាងក្រោយ ។ រីឯនៅជុំវិញមានរាងកោងហើយស្រោបដោយលោហៈ ព្រមទាំងបាទជាលោហៈដែលមានរូប Xperia ជាមួយនិង កាមេរ៉ា 23-megapixel និងអំពូល flash បូក ។ ចំពោះលក្ខណៈពិសេសវាមាន៖

– អាចដើរលើប្រព័ន្ធប្រតិបត្តិការចាប់ពី Android 6.0 Marshmallow ឡើងទៅ

– ប្រើប្រាស់ Micro USB port

– អង្គចងចាំ 32GB ជាប់និងទូរស័ព្ទ

– អាចបង្កើនអង្គចងចាំឡើងទៅដល់ 200GB ជាប្រភេទ microSD

– អង្គប្រតិបត្តិការ Snapdragon 650 processor

– មាន RAM 3GB យ៉ាងតិច ហើយអាចលើងដល់ 4GB

– អេក្រង់ទំហំ 5 inch ប្រភេទ Full HD, LCD

– កាមេរ៉ាក្រោយ 23-megapixel (f / 2.0) មកជាមួយ Exmor RS sensor របស់ក្រុមហ៊ុន Sony

– កាមេរ៉ាមុខទំហំ 13-megapixel, ជាមួយកំរិតការថតវីដេអូ 1080p

– មានថាមពលថ្ម 2.620mAh, ប្រើប្រាស់ធ្ងន់ អាចធនបានពេញមួយថ្ងៃ, បើធម្មតា អាចបានលើសពី ២ ថ្ងៃ

– សាកថ្មត្រឹមតែ 10នាទី អាចទទួលបាន 5.5 អំព៉ែរម៉ោង

ចំពោះទូរស័ព្ទ Sony Xperia X មួយនេះវាមានតម្លៃ 550$ ជាតម្លៃ Unlock ចេញពីក្រុមហ៊ុន ។ ដូចនេះយើងអាចស្វែងរកទិញវាបានតាមបណ្ដារហ៊ាងនានានៅភ្នំពេញក្នុងតម្លៃប្រហែល 660$ ។

Facebook Comments
AngkorScript