ចែករំលែក
AngkorScript
Seva24

គេថាទូរស័ព្ទ iPhone 8 នឹងមកជាមួយកញ្ចក់ស្រោបជំវិញ និងសាកថ្មរឥតខ្សែដែលមានល្បឿនលឿន, នេះបើតាមពាក្យចចាមអារាមថ្មីបំផុត។ ខណៈពេលដែលទូរស័ព្ទសាកថ្មរឥតខ្សែពេលបច្ចុប្បន្ននៅមានល្បឿនមានកំណត, ពួកគេចង់ពន្យឺតការសាកថ្ម និងឥទ្ធិពលវា។ ពាក្យចចាមអារាមនេះត្រូវបានផ្អែកលើការស្រាវជ្រាវមួយរបស់លោក Ming-Chi Kuo ដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន KGI Securities និងបានលើកឡើងដោយ MacRumors។ លោក Kuo បានបង្ហើបថា ប្រសិនបើក្រុមហ៊ុន Apple ជ្រើសរើសការសាកថ្មរឥតខ្សែ នោះឧបករណ៏សាកនិងប្រើរបស់ក្រុមហ៊ុន Pegatron ។ គាត់ក៏បាននិយាយទៀតដែលថា គេមិនបានស្គាល់នៅឡើយទេពីថាលក្ខណៈពិសេស ដែលនឹងត្រូវបានដាក់សម្រាប់ ទូរស័ព្ទ iPhone 8 Plus ឬក៏មកលើទាំង iPhone 8 Plus និងទូរស័ព្ទ iPhone 8 ដូចគ្នាតែម្ដង។វាត្រូវបានគេរំពឹងថានឹងក្លាយទៅជារឿងធម្មតា នៅទូទាំងឧបករណ៍របស់ក្រុមហ៊ុន Apple នៅឆ្នាំ 2018

Facebook Comments
AngkorScript