ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុនទូរស័ព្ទចិន Vivo បានចេញផ្សាយការសាកល្បងនូវទូរស័ព្ទថ្មី X9 និង X9 Plus នៅលើ Weibo , ដែលពួកវាបានរៀបចំកាមេរ៉ាថតរូបខាងមុខជាពិសេស។ យើងធ្លាប់បានឃើញហើយនូវបណ្ដារទូរស័ព្ទដែលប្រើបចេ្ចកវិទ្យាកាមេរ៉ាក្រោយចំនួនពីរ, ប៉ុន្តែ X9 និង X9 Plus បានបំពាក់បចេ្ចកវិទ្យាកាមេរ៉ាពីរនេះនៅខាងមុខទៅវិញ។
X9 & X9 Plus បំពាក់ដោយ 20MP resolution សម្រាប់កាមេរ៉ាក្រោយ និង 8MP សម្រាប់កាមេរ៉ាមុខទាំងពីរ។ Vivo ជំនាន់ថ្មីនេះ និងក្លាយជាទូរស័ព្ទដែលទាក់ជាញនៅពេលខាងមុខឆាប់ ចំពោះអ្នកចូលចិត្តថតរូប។vivo-x9-leak


Vivo X9 នេះប្រើប្រាសអង្គប្រតិបត្តិការ Snapdragon 653 octa-core chipset ថ្មីរបស់ Qualcomm។ មាន 4GB6GB RAM និង 64GB memory ជាប់ម៉ាស៊ីន។ វាប្រើប្រាស USB Type-C connector និងមានឧបករណ៏ស្កេនស្នាមម្រាមដៃនៅលើ home button ខាងមុខផងដែល។
ទាំង Vivo X9 និង X9 Plus និងដាក់បង្ហាញជាសារធារណៈនៅថ្ងៃទី 17 ខែវិច្ឆិកានៅក្នុងព្រឹត្តិការណ៍ដាក់បង្ហាញនៅក្នុងប្រទេសចិន ខាងមុខនេះ។vivo-x9-teaser

Facebook Comments
AngkorScript